News

13.05.2024

 

តំបន់ប្រយុទ្ធ MMN របស់ PSG បានឈានមកដល់ទីបញ្ចប់ហើយ ក្រោយ Kylian Mbappé ប្រកាសពីការចាកចេញជាផ្លូវការ 

13.05.2024

 

ញាក់សាច់! គ្មានកីឡាករណាដូច Isco នោះទេក្នុងរដូវកាលនេះ ដោយលេង 28ប្រកួត នៅ LaLiga ក្លាយជាកីឡាករល្អប្រចាំការប្រកួត 19 ដង។
គាត់ចាកចេញពី Sevilla ទៅ Real Betis ដោយគ្មានតម្លៃខ្លួន។

13.05.2024

 

៥០ ប្រកួតចុងក្រោយមិនទាន់ស្គាល់ពាក្យថាចាញ់សម្រាប់ Leverkusen ក្រោមការដឹកនាំរបស់ Xabi Alonso

13.05.2024

 

អបអរសាទរ ក្លឹប Bologna មានឈ្មោះលេងនៅក្នុងក្របខ័ណ្ឌ UCL នៅរដូវកាលក្រោយបន្ទាប់ពីបាត់មុខពីពានរង្វាន់នេះរយ:ពេល៥៩ឆ្នាំ។ 
ក្រោមការដឹកនាំរបស់ Thiago Motta គាត់បានជួយក្រុមមួយនេះឲ្យរួចផុតពីតំបន់កាត់ចោលពីដើមរដូវកាល ហើយពេលនេះកំពុងឈរនៅចំណាត់ថ្នាក់លេខបីនៅក្នុងលីគ។

13.05.2024

 

Ronaldo មុនចាកចេញពី Man Utd បាននិយាយថា៖ “គ្មានអ្វីផ្លាស់ប្តូរទេ គួរឱ្យភ្ញាក់ផ្អើលណាស់ អាងទឹក កន្លែងហាត់ប្រាណ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ សូម្បីតែផ្ទះបាយ នៅដូចដើម ដូចកាលខ្ញុំនៅទីនេះអាយុ ២១ឆ្នាំ។” 
យប់មិញ ពេល Man Utd ប្រកួតជាមួយ Arsenal ដំបូលកីឡដ្ឋាន Old Trafford ហូរទឹកធ្លាក់ចុះមក ដូចទឹកជ្រោះប៊ូស្រា

13.05.2024

 

ល្អមែន Inter Miami វាយបកយកឈ្នះម្ចាស់ផ្ទះ CF Montreal ដោយលទ្ធផល 3 : 2 បូកបន្ថែម 3 ពិន្ទុបន្តឈរលេខ 1 នៅ MLS

13.05.2024

 

Florentino Pérez ជិតបញ្ចប់ការចុះហត្ថលេខាលើ Kylian Mbappé ក្នុងតម្លៃផ្ទេរ € 0 ( Free Transfer ) 
សាហាវណាស់លោក Pérez

13.05.2024

 

ឡើងមក 3 ទៅទាំង 3 Burnley , Forest , Luton Town

13.05.2024

 

អបអរសាទរក្លិប Al Hilal ក្លាយជាមួយជើងឯក Saudi Pro League ខណៈដែល Neymar លេងបាន ៣ ប្រកួតលើកពាន ហើយ Ronaldo ២ រដូវកាលមិនទាន់បានឈ្នះ SPL ទេ។

13.05.2024

 

Kylian Mbappé មិនដែលចង់ឈានទៅមុខក្នុងការពិភាក្សាជាមួយនឹងក្លិបនៅ Premier League ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះទេ។ គាត់ក៏បានបដិសេធប្រាក់ខែ 200 លានអឺរ៉ូក្នុងមួយរដូវកាល ពីក្លិបអារ៉ាប៊ីសាអូឌីតកាលពីរដូវក្តៅមុន។ 
ហេតុផល៖ គាត់គ្រាន់តែចង់ផ្លាស់ទៅ Real Madrid ប៉ុណ្ណោះ និងមិនចង់ធ្វើឱ្យប្រធាន Florentino Pérez ខកចិត្តម្តងទៀត ។